៩ខែឆ្នាំនេះ អគ្គនាយកពន្ធដារប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានជិត១.៧ពាន់លានដុល្លារ
FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,៧៦៦.៣៧ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩លានដុល្លារអាមេរិក) កើនឡើង១៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះ។ លោក គង់ វិបុល ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦,៧៦៦.៣៧ ប៊ីលានរៀល (ប្រមាណ១,៦៩១.៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧.៩៥% នៃផែនការ។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣.១៧ ប៊ីលានរៀល (ប្រមាណជា១៨៨.២៩លានដុល្លារអាមេរិក) ស្មើនឹង៩.៧៩% នៃផែនការច្បាប់។…