សម្តេចតេជោ ហ៊ុន សែន៖ សេចក្តីថ្លែងការណ៍របស់អាមេរិកហាក់ប្រមាថមើលងាយចំពោះវិញ្ញាណក្ខន្ធ មើលងាយចំពោះជីវិតប្រជាពលរដ្ឋកម្ពុជាពេកហើយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង»។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា…