ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

FN​ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «​មន្ទីរពេទ្យហ្លួងម៉ែ» ក្រោមគម្រោងហិរញ្ញប្បទានផ្ទាល់របស់រាជ​រដ្ឋា​ភិបាលកម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែ​ង​ឆ្ងាយរបស់ សម្ដេចតេជោហ៊ុន សែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ទីរពេទ្យហ្លួងម៉ែ» គឺជាមន្ទីរពេទ្យឯកទេស​ព្យាបាលជំងឺមហារីក ដែលបានបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដាអន្តរជាតិ ក្នុ​ង​គោល​បំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជាថែមមួយកម្រិតទៀត តាមរយៈ ការផ្តល់សេវាជូនប្រជាជនកាន់តែគ្រប់ជ្រុងជ្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹង​ប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នា​ជាធ្លុង​មួយ ជួសជុល កែលម្អ និងសាងសង់ «មន្ទីរពេទ្យហ្លួងម៉ែ» ចប់សព្វគ្រប់…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តមសមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ នៅក្នុងជំនួបពិភាក្សានេះ ក៏បានជជែកទៅលើ ការផ្លាស់ប្ដូរទស្សនៈ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។ ឯកឧត្តមតំណាងសភានៃប្រទេសកេនយ៉ា បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងទៅ ក្នុងការស្វែងរកសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសទទួលបាននូវសុខសន្តិភាពដល់សព្វថ្ងៃនេះ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕