ប្រកាសបិទការចេញចូលខេត្តព្រះសីហនុ លើកលែងរថយន្ដដឹកទំនិញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍
FN ៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទការចេញចូលខេត្តមួយនេះ រហូតមានការជូនដំណឹងថ្មី លើកលែងរថយន្ដដឹកទំនិញ តែមនុស្សក្នុងរថយន្ដ កំណត់ត្រឹមតែ២នាក់ប៉ុណ្ណោះ ដោយមានតៃកុងម្នាក់ និងព្រូឡានម្នាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដល់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖ *ផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ ប្រភេទចេញ-ចូលខេត្តព្រះសីហនុ មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាលបន្ថែមទៀត ទៅដល់ទីតាំងដទៃនាំឲ្យមានការពិបាកក្នុងការគ្រប់គ្រង។ *ចំពោះរថយន្តដឹកជញ្ជូនទំនិញ នៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺអ្នកបើកបរ និងជំនួយការអ្នកបើកបរ (ហួរថយន្ត)។ *ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មករាជធានី-ខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំយ៉ាងជាថ្មី ដើម្បីឲ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ…