ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ
FN ៖ នៅថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានី ភ្នំពេញ។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។ ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន យល់សប្តិឃើញសម្តេច ហ៊ុន ណេង ចុះចាប់ត្រី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្និទ្ធស្នាលរវាងសម្តេច និងកម្មករ កម្មការិនី ព្រោះពួកគេចាត់ទុកសម្តេចដូចជាសាច់ញាតិក្នុងគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា អត្រាកំណើតទីជនបទ ខ្ពស់ជាងនៅរាជធានី។ សម្តេចតេជោ…