សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀល ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។ យោងតាម ឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ ឯកឧត្តមបានចាត់ទុកដំណើររបស់សម្ដេចតេជោ និងគណៈប្រតិភូនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ ស្អិតរមួតរវាងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីវៀតណាមចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានចាត់ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។ សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

គិតមកដល់ថ្ងៃទី២ខែកញ្ញាខាងមុខនេះ គឺមានរយៈពេល១ឆ្នាំ ហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ហើយវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោកជំទាវ Maria Fernanda Lay…