សេចក្តីដកស្រង់ប្រសាសន៍ ជួបសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល/ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ
ព្រឹត្តិការណ៍ ៣ វិច្ឆិកា ពន្យារពេលជួបសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល/ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ដំបូងអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម លោកជំទាវ ជាពិសេស មេធាវីរបស់រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សុំអបអរសាទរ ចំពោះឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានសន្និបាតបោះឆ្នោតឱ្យធ្វើជាប្រធានគណៈមេធាវី នៃអាណត្តិថ្មី ហើយសុំជូនពរឯកឧត្តមឱ្យដឹកនាំគណៈមេធាវីរបស់យើង សម្រេចជោគជ័យសម្រាប់ ២ អាណត្តិ ដែលយើងបានកំណត់គ្នារួចហើយ។ ការជួបជុំរបស់យើងថ្ងៃនេះ ធ្វើឡើងយឺត ២ ថ្ងៃ តាមការគ្រោង(កាលពី)ដើម គឺយើងត្រូវជួបគ្នាថ្ងៃទី ២៣ ម្សិលម្ង៉ៃ។ ប៉ុន្តែ ដោយសារតែ ធីតា ពៅ ដែលជាភរិយារបស់ឯកឧត្តម គួច ចំរើន ត្រូវធ្វើចត្តាឡីស័កជាមួយនឹងអភិបាលខេត្ត(ការជួបនេះ ក៏ត្រូវបានលើកពេល)។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺជាប់ពាក់ព័ន្ធអភិបាលខេត្ត និងក្រុមគ្រួសាររហូតដល់ ៣ ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកែប។ អញ្ចឹងទេ បានជាយើងលើកពេលពីថ្ងៃទី ២៣ ដោយសារថ្ងៃ…