លោក ហ៊ុន ម៉ាណែត៖ យើងមិនអាចជប់កម្ពុជាឱ្យដូច អាមេរិកបានទេ តែយើងខំធ្វើឱ្យកម្ពុជារីកចម្រើន និងសម្បូរសប្បាយបាន បើធៀបនឹងអតីតកាល
FN ៖ លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងថា យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិកបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យមាតុភូមិយើងនេះ មានភាពរីកចម្រើន និងមានភាពសម្បូរសប្បាយបាន បើប្រៀបធៀបនឹងអតីតកាល។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចូលរួមជួយប្រជាពលរដ្ឋ ទោះបានច្រើនក្តីតិចក្តី ក៏ជាការយកចិត្តទុកដាក់យ៉ាងគាប់ប្រសើរដែរ។ ជាក់ស្តែងថ្ងៃនេះ សមាគមកសិកម្មក្រុម៨ បានផ្ដល់ជូននូវបច្ចេកទេសថ្មី ពូជថ្មី របៀបដាំដុះថ្មី និងជួយជាគំនិតថ្មីៗមួយចំនួន ក្នុងការបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិចបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យប្រទេសមានភាពរីកចម្រើន មានភាពសម្បូរសប្បាយ បើប្រៀបធៀបនឹងអតីតកាល»។ ជាក់ស្តែងរាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសេដ្ឋកិច្ចជាតិនិងជួយដល់ប្រជាពលរដ្ឋ។ រដ្ឋមិនយកពន្ធលើដីកសិកម្ម និងសម្ភារកសិកម្ម ខិតខំស្វែងរកអ្នកវិនិយោគគិនបរទេស បង្កើតរោងចក្រ បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ស្វែងរកទីផ្សារលក់កសិផល រដ្ឋបានទម្លាក់ ការប្រាក់ ១៨% ក្នុងមួយឆ្នាំ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែរថា កុំពឹងលើការសន្យា និងសំណាងក្រៅខ្លួន ត្រូវពឹងលើខ្លួនឯងព្រោះប្រទេស…