សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧)
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជា–គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃគម្រប់ខួប ៦៦ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូនជាតិ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាជនគាំទ្រ និងផ្តល់នូវតួនាទីដឹកនាំប្រទេសដល់គណបក្សប្រជាជនកម្ពុជា ក្នុង រយៈពេលជាង ៣៨ ឆ្នាំ មកនេះ ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង…