ធនាគារអភិវឌ្ឍន៍ជនបទ ចុះផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាល៥០លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ ឲ្យមានស្ថេរភាពថ្លៃ
FN ៖ នៅគ្រាដែលរដូវប្រមូលផលស្រូវ រដូវវស្សាជិតឈានចូលមកដល់នោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថេរភាព និងជំរុញការនាំចេញទៅក្រៅប្រទេស។ កិច្ចប្រជុំដ៏មានសារសំខាន់នោះ មានការចូលរួមពីលោក ឡុង ថាក អភិបាលរងខេត្ត និងអស់លោកជាអភិបាលស្រុក មានស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច ស្រុកពោធិរៀង ស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកពារាំង និងស៊ីធរកណ្តាល និងមានការ ចូលរួមពីប្រធានមន្ទីពាណិជ្ជកម្ម មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច សភាពាណិជ្ជកម្ម និងភាគីរោងម៉ាស៊ីនផងដែរ។ ក្នុងជំនួបនៃកិច្ចប្រជុំនេះ ទន្ទឹមពេលឱកាសប្រមូលផលជិតមកដល់ របស់បងប្អូនប្រជាកសិករ លោក កៅ ថាច បានស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមយ៉ាសកម្ម ក្នុងការសម្របសម្រួលការទិញ លក់កសិផលរបស់កសិករនិងការដឹកជញ្ជូនកសិផល ទៅទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាក របស់បងប្អូនប្រជាកសិករយើង។ ម្យ៉ាងទៀត…