សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
នៅព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន១១៨៩នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយចាប់ផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ។ តាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ១៥ ០៦១គីឡូម៉ែត្រក្រឡា មានក្រុង១, ស្រុក៨, ឃុំ៧៣, សង្កាត់៨ និងមានភូមិ ៧៦៥។ កំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី…

