សម្តេចតេជោ ហ៊ុន សែន៖ «ទឹកដីម៉ាឡៃនេះហើយដែលខ្ញុំ និងសហការី បានយកជីវិតដូរយកសន្តិភាព បន្ទាប់ពីអ៊ុនតាក់ដកចេញ»
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលានេះ បានបង្ហោះនូវរូបភាពចំនួន ១១ សន្លឹក ឈរលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្តេច និងសហការីបានយកជីវិតដូរ យកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយ មានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។ តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុក ឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយសម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក។ សម្តេចតេជោ ហ៊ុន សែន…