នាយឧត្តមសេនីយ៍ គន់ គីម បើកកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធជំរុញដោះស្រាយ និងផ្តល់ដីសម្បទានសង្គមកិច្ច ដល់អតីតយុទ្ធជនក្រីក្រ និងគ្មានលំនៅដ្ឋាន
FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជំរុញដោះស្រាយផ្តល់ដីសម្បទានសង្គមជូនអតីតយុទ្ធជនក្រីក្រ និងគ្មានដីលំនៅដ្ឋាននៅទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំខាងលើធ្វើបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន ជាពិសេសអតីតយុទ្ធជនដែលកំពុងមានជីវភាពក្រលំបាក និងខ្វះដីធ្លីសម្រាប់សង់លំនៅដ្ឋាន។ នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានបន្ថែមថា «ឈរលើស្មារតីនៃការយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យរូបខ្ញុំ រួមជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ពិភាក្សាគ្នាពន្លឿនដោះស្រាយ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់បងប្អូនអតីតយុទ្ធជន»។ នាយឧត្តមសេនីយ៍…