សម្តេចតេជោ ហ៊ុន សែន៖ ការទម្លាក់អត្រាការប្រាក់កម្ចីកម្រិត១៨%ក្នុង១ឆ្នាំ ជាការចូលរួមចំណែកដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ
FN ៖ បន្ទាប់ពីសម្រេចដាក់ឲ្យអនុវត្តន៍អត្រាការប្រាក់ឥណទាន (ប្រាក់កម្ចី) មកនៅត្រឹមតែ១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុងមួយខែនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជៀងវាងជួបបញ្ហា។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការទម្លាក់អត្រាការប្រាក់ឥណទានមកត្រឹម១៨%នេះ ជាការចូលរួមចំណែកដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវការឥណទាន ដើម្បីដោះស្រាយជីវភាព ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំ បានខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៣០%។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសបងប្អូនដែលកំពុងប្រឈម និងអត្រាការប្រាក់ខ្ពស់ និងម៉្យាងវិញទឿត ដើម្បីជំរុញការប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទាន មានកម្រិតតែ១៨%ទេក្នុងមួយឆ្នាំ»។ សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបងប្អូន…