ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកជាផ្លូវការ «ពិធីបុណ្យទន្លេ» លើកទី៤ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ
FN ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៤ ប្រចាំឆ្នាំ ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅខេត្តកណ្តាល។ ពិធីបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី០៩ ដល់១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។ បុណ្យនេះត្រូវបានក្រសួងទេចរណ៍បានរៀបចំឡើង ដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា, លើកកម្ពស់ផលិតផលតាមដងទន្លេ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យទន្លេជាការរំលឹកដល់ប្រវត្តិនារីខ្មែរ ដែលត្រូវបាននិទានមានប្រភពជានាងនាគ។ ដូច្នេះសម្តេចសង្ឃឹមថា នឹងមិនមានការប្រមាថដល់នាគនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ ដែលក្រៅពីប្រាង្គប្រាសាទ គឺនៅមានសមុទ្រ ទន្លេបឹងបួរជាច្រើនទៀត សម្រាប់បម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម…