សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ គឺភាគីទាំងពីរបានជជែកពិភាក្សាទៅលើការផ្លាស់ប្ដូរបន្ថែមទៀតលើការបង្កើតនូវទំនាក់ទំនង រវាងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភានៃនេប៉ាល់ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋនេប៉ាល់ បានសម្ដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេសនៅកើតមានវិបត្តិកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយដល់នេប៉ាល់ ហើយនិងនៅក្នុងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិជាដើម ក៏កម្ពុជាតែងតែជួយដល់នេប៉ាល់ជានិច្ច។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលផង ប្រទេសទាំងពីរតែងតែមានទំនាក់ទំនងជាបន្តបន្ទាប់ ជាពិសេសតាមរយៈសន្និសីទប្រធានសភានៃអន្តរសភានេះ នឹងរួមចំណែកដ៏សំខាន់ផងដែរនាពេលខាងមុខ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន

នៅរសៀលថ្ងៃ ព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានជជែកពិភាក្សាគ្នាច្រើនទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្បិតថាបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងគ្នាច្រើនជាមួយគ្នាប៉ុន្មាននោះទេ ក៏ប៉ុន្តែនៅពេលនេះ ជាឱកាសនៃការចាប់ផ្ដើមទំនាក់ទំនងរវាងប្រទេសទាំងពីររ ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនដែលអាចធ្វើទៅបាន។ ក្នុងនោះស្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីរ ការបង្កើតឱ្យមានក្រុមមិត្តភាពរវាងសមាជិកសភារវាងប្រទេសទាំងពីររ។ ជាមួយគ្នានោះ សម្ដេចតេជោ និងលោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក៏បានជជែកអំពីរទំនាក់ទំនង ក៏ដូចជាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលប្រទេសទាំងពីររ បង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រារព្ធឡើងនៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។ ឯកឧត្តមក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោក។ ដោយឡែកចំពោះក្របខណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងឥណ្ឌូនេស៊ី ក៏មានការពង្រឹងបន្ថែមទៀតផងដែរ។ ហើយអ្វីដែលជាការកត់សម្គាល់នោះ ភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ាន តែកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ និងអរគុណចំពោះការវាយតម្លៃ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា។…