តើមានអ្វីនៅពីក្រោយការចេញសេចក្តីសម្រេចលុប ស.ជ.ណ ដែលរារាំង សម រង្ស៊ី ចូលក្នុងស្រុក ?
FN ៖ របត់នយោបាយថ្មីបានប្រែប្រួលនៅថ្ងៃនេះ និងពិតជាគួរឲ្យភ្ញាក់ផ្អើលជាមួយការសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលបានណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិទាំង៣…។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលកំពុងមានទោស ទណ្ឌតាមផ្លូវច្បាប់។ ការសម្រេចចេញសជណថ្មីនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយ សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពី សាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅ ប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុង ប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តើការសម្រេចលុបស.ជ.ណនេះ ជាការដាក់អន្ទាក់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដោយផ្ទាល់នៅពេលមកដល់ព្រលានយន្តហោះឬ…