កម្ពុជា-ថៃ ឯកភាពគ្នាដំឡើងច្រកចំនួន៤ ឱ្យក្លាយជាច្រកអន្តរជាតិ ខណៈច្រកទី១ នឹងសម្ពោធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨
FN ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត នៅជាប់ព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។ ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ នោះរួមមាន៖ ទី១៖ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ។ ទី២៖ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ។ ទី៣៖ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យ កម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និងទី៤៖ ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។ បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ…