លទ្ធផលជំរឿន៖ តួលេខបណ្ដោះអាសន្នក្រោយជំរឿនរកឃើញថា ប្រជាជនកម្ពុជាមានជាង១៥លាននាក់, អត្រាកំណើនប្រជាជនមានការធ្លាក់ចុះ
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានប្រកាសថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ការឲ្យដឹងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩។ ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមតួលេខបណ្តោះអាសន្ននេះ មន្ដ្រីជំនាញពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះ ស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។ សម្ដេចបានអះអាងថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា…