ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង៣ម៉ឺននាក់
FN ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើនដែលកំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះកំពុងទទួលបានការរីកចម្រើន។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតជាង៣ម៉ឺននាក់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសសាជាថ្មីម្តងទៀត និងអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្មវិធីជាប់គ្នាជាហូរហែយ៉ាងណាក្តី តែមិនអស់ថាមពលនោះទេ ព្រោះមានការផ្តល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រោះតែអាកាសធាតុសម្តេចមិនអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយ សម្រេចភ្លាមៗ គឺធ្វើដំណើរតាមរថយន្តទាំងយប់ចុះមកខេត្តព្រះសីហនុ ដើម្បីជួបកម្មករ និយោជិត ដោយមិនឱ្យខកខានការជួប ព្រោះបញ្ហាអាកាសធាតុ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវជិះរថយន្ត៥ម៉ោង ក៏សម្តេចត្រូវមកជួបកម្មករដែរ ព្រោះជារឿងរីករាយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង…