គណៈកម្មាធិការព្រំដែន៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងបញ្ចប់ដើមឆ្នាំក្រោយ
FN ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការ រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ។ លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ឋផលដែលភាគីទាំងពីរសម្រេច នៅក្នុងខេត្តនេះរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយ។ នៅសល់៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។ ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ…