ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមបើកពិធីបុណ្យសមុទ្រជាលើកទី៧ នៅក្នុងខេត្តកោះកុង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមពិធីបុណ្យសមុទ្រជាយន្តការត្រួតពិនិត្យពីវឌ្ឍនភាពនៃខេត្តដែលជាម្ចាស់ផ្ទះបុណ្យសមុទ្រ និងជាការរំលឹកដាស់តឿនចំពោះអ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន។ * សម្តេចតេជោ ហ៊ុន…