នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងខេត្តព្រះសីហនុ និងសម្រេចសាងសង់ផ្ទះ៤ខ្នង ជូនអតីតយុទ្ធជនក្រលំបាក
FN ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ២៥២នាក់ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានសម្រេចសាងសង់ផ្ទះចំនួន ៤ខ្នង ជូនអតីតយុទ្ធជន ៤គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាព។ ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខា ឃុំ សង្កាត់ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនតាមភូមិ ឃុំ ដែលទទួលខុសត្រូវ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ស្ថានភាពសុខភាពរបស់អតីតយុទ្ធជន ហើយត្រូវរិះរកគ្រប់លទ្ធភាពជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងករណីក្រុមគ្រួសារអតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនអតីតយុទ្ធជនណាម្នាក់ទទួលមរណភាព ត្រូវចលនាគ្នាជួយរៀបចំបុណ្យសពឲ្យបានឧឡារិកបំផុត ជាកិត្តិយសចុងក្រោយឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់។ នាយឧត្តមសេនីយ គន់ គីម បញ្ជាក់ថា «ទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញ ទៅមក របស់សមាគមយើង…