ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
FN ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យចំពោះការខកខានមិនបានចូលរួមបើកបវេសនកាលសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខកខាននេះ ដោយសារការជូនដំណឹងពីរដ្ឋសភាយឺតជាងកម្មវិធីការងាររបស់សម្តេច។ សម្តេចតេជោស្នើសុំសភាទម្លាក់កម្មវិធីបានលឿនបន្តិច ដ្បិតសម្តេចមានការងារច្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបចាប់ផ្តើមនៅពេលនេះឡើយ ពោលបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចែកសញ្ញាបត្ររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅតាមគ្រឹះស្ថានអប់រំនានា គឺត្រូវស្តង់ដារយុវជនចង់បាន។ សម្តេចតេជោ…