សម្តេចតេជោ ហ៊ុន សែន៖ ដរាបណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យនរណាធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ ទោះក្នុងតម្លៃណាត្រូវការពារជីវិតប្រជាជន !
FN ៖ នៅក្នុងថ្ងៃខួបលើកទី២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប, សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងច្បាស់ថា ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានបុគ្គលណា ឬក្រុមណា ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសបាននោះទេ។ សម្តេចបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។ សរសេរក្នុង Facebook ផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញានេះដែលជាខួបលើកទី២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានសរសរយ៉ាងដូច្នេះថា «ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។…