សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានក្រោយចាក់វ៉ាក់សាំង កូវីដ-១៩
ប្រកាសបើកជាផ្លូវការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ អស់លោក លោកស្រី លោកជំទាវតំណាងអង្គការសុខភាពពិភពលោក, លោកជំទាវតំណាងអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចាក់វ៉ាក់សាំង ជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ហើយក៏យកឱកាសនេះ ដើម្បីប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩។ ហេតុអ្វីបានជាយើងត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅពេលដែលយើងបានចាក់លើចំនួនមនុស្សរហូតទៅ ១២៥,០០០ ជាងរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sinopharm របស់សាធារណរដ្ឋប្រជាមានិតចិន? បញ្ហាសិ្ថតនៅត្រង់ថា ពេលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលនោះមិនមានគ្របដណ្ដប់ទៅលើមនុស្សទូទៅទេ។ វ៉ាក់សាំងនោះ (Sinopharm) បានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុពី ៥៩ ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃនេះ ជាមួយនឹងវត្តមានរបស់វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈ COVAX គឺយើងមានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ។ មុនចូលឆ្នាំខ្មែរ Sinopharm ៤០ ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងចំនួន ២…