បទសម្ភាសន៍ជាលាយលក្ខណ៍អក្សររបស់ វិទ្យុមិត្តភាពកម្ពុជា-ចិន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សំណួរ៖ ចាប់តាំងពីឆ្នាំ ១៩៩១ សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង។ តើសម្តេចយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិន ក្នុងរយៈពេល២៥ ឆ្នាំចុង ក្រោយនេះ? តើសម្តេចមានទស្សនៈយ៉ាងដូចម្តេចដែរ ចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសយើងទាំងពីរ? ចម្លើយ៖ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានបន្តពង្រីកតាមរយៈយន្តការ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ហើយត្រូវ បានរៀបចំប្រជុំជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ កម្ពុជា និងចិន បានរៀបចំប្រជុំចំនួន ៣ ដងរួចមកហើយ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ កិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤ កុម្ភៈ ២០១៦ នៅទីក្រុងប៉េកាំង ។ ប្រទេសទាំងពីរកំពុងត្រៀមរៀបចំ «កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល»នៅកម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០១៦ ឬ…