CPP សម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត
DAP ៖ សម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP) និងជាប្រធានគណៈ ប្រចាំការនៃគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល CPP បានសម្រេចឲ្យ ប្រើប្រាស់ពាក្យស្លោក ពីរថែមទៀត ក្នុងពេលយុទ្ធនាការ ឃោនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ បានសម្រេចលុបពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” កាលពីពេលថ្មីៗនេះ ។ យោងតាមលិខិតលោក ម៉ម សារិន ប្រធានខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា “ពាក្យស្លោក ទាំងពីរនោះរួមមាន ,ទី១-បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដថែរក្សាសន្ដិភាព និងការអភិវឌ្ឍ និងទី២-បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោត ឲ្យខ្លួនឯង” ។ ប្រភពបន្ដទៀតថា ពាក្យស្លោកទាំងពីរនេះ ថ្នាក់កណ្ដាលកំពុង ផលិតជាក្រដាទំហំ A3 ដើម្បីចែកជូន…