ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥
FN ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំងចំពោះការបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ព្រោះជាការរួមចំណែកសម្រាប់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាវឌ្ឍនភាពថ្មីមួយទៀតកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងការសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបនេះ គឺជាការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលបានផ្តើមចេញពីស្ថានភាពដ៏យ៉ាប់យឺន និងគ្មានមនុស្សរស់នៅនោះឡើយ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីស្ថានភាពរាជធានីភ្នំពេញពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ដែលហ៊ុមព័ទ្ធដោយផ្ទៃដី គ្មានការអភិវឌ្ឍ និងម្តងម្កាលកងទ័ពខ្មែរក្រហមលួចវាយឆ្មក់ផ្លោងគ្រាប់រកឃ្លាំងសាំងផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងសមិទ្ធផលដែលយើងកំពុងទទួលបាននានាពេលបច្ចុប្បន្ន ជាពិសេសទីក្រុងដ៏រីកចម្រើន រស់វើករបស់រាជធានីភ្នំពេញ គឺបានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏បានបង្ហាញថា វាមិនមែនជាអភិបាលកិច្ចស្មោគគ្រោកដូចការ…