សម្តេចតេជោ ប្រាប់ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍កម្ពុជាពេលនេះ ខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣
FN ៖ ខណៈកំពុងមានវត្តមាននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជាថា សភាពការណ៍ប្រទេសកម្ពុជា នៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ២០១៣ ដែលបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរហូតដល់មានប្រជាពលរដ្ឋបាត់បង់ជីវិត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឱ្យ លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះ គឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយកលទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា កំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងបន្តថា ពេលនេះកម្ពុជាបានបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយៈកិច្ចសន្ទនាគ្នានោះ។ សម្តេចបានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ លោក ស៊ិនហ្សូ អាបេ…