គ.ជ.ប នឹងដោះស្រាយ បើសិនមានពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីយករថយន្តរដ្ឋ ទៅប្រើប្រាស់ឃោសនាឱ្យគណបក្សនយោបាយ
FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់ ទៅលើអ្នកប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើការឃោសនាឱ្យគណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់ជម្រាបពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណាក៏ដោយក៏មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។ លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋ សម្រាប់បម្រើការឃោសនាបោះឆ្នោតនោះ វាគ្មានន័យទេ ប្រសិនជាគ្មានពាក្យបណ្ដឹងដល់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ គ.ជ.ប រង់ចាំតែអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុសប៉ុណ្ណោះ។ ក្នុងន័យនេះលោក ហង្ស…