សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
បុរសថ្ពាល់ផ្អែម ក្លាយជាបុរសថ្ពាល់ឈ្ងុយ ថ្ងៃនេះ ពូបានមកជួបជុំជាមួយក្មួយៗសាជាថ្មីម្ដងទៀត នៅខេត្តកំពង់ស្ពឺ។ ហើយឡើងបានមួយថ្នាក់នៅថ្ងៃនេះ ឡើងត្រង់ថា ពីបុរសថ្ពាល់ផ្អែម ទៅជាបុរសថ្ពាល់ឈ្ងុយ។ នៅត្រង់អញ្ចេះ ក្មួយៗនៅខាងណោះអម្បាញ់មិញ មានក្មួយៗម្នាក់បានថើបពូហើយថា ឈ្ងុយណាស់។ កាលពីមុន មានម្នាក់នោះ ថើបរួចហើយថា ផ្អែម។ អញ្ចឹងបានពូហៅខ្លួនឯងថា បុរសថ្ពាល់ផ្អែម។ ឥឡូវនេះ ក្លាយទៅជាបុរសថ្ពាល់ឈ្ងុយម្ដង។ ប៉ុន្តែសូមប្រាប់ថា អាឈ្ងុយហ្នឹង ក្លិនរបស់មីងទេ ព្រោះមីងថើបពូពីល្ងាច។ សូមនិយាយលេងបន្ដិចចុះ ដែលយើងបានជួបជុំគ្នានៅថ្ងៃនេះ។ ការជួបជុំជាមួយកម្មករ នៅតែបន្ត រហូតដល់ ១០ ឆ្នាំទៀត ដំបូង ខ្ញុំសុំសំដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានអញ្ជើញមកជួបពូនៅថ្ងៃនេះ ហើយដែលយើងបាននិយាយគ្នាមុនហើយថា ពូនឹងវិលត្រឡប់មកខេត្តកំពង់ស្ពឺ។ ពូក៏នឹងធ្វើការជួបជាមួយនឹងកម្មករ/ការិនីជាបន្តទៀត។ ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត (ពូបានអះអាងថា)ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ ដែលពូនឹងក្លាយទៅជាអនាគតនាយករដ្ឋមន្រ្តី ពូនឹងបន្តនៃការដើរជួប។ ប៉ុន្តែបើសិនជាគណបក្សប្រជាជនកម្ពុជាមិនឈ្នះឆ្នោតទេ ពូនឹងមិនទៅប្រជែងការងារជាមួយនឹងអនាគតនាយករដ្ឋមន្រ្តីនៃបក្សនយោបាយផ្សេងនោះទេ។ ប៉ុន្តែឥឡូវនេះ បើទោះបីជាលទ្ធផលផ្លូវការមិនទាន់បានប្រកាសក៏ដោយចុះ ក៏ប៉ុន្តែគេអាចដឹងបានថា គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យ។ ដូច្នេះអាទិត្យមុននេះ ពូបានទៅជួបជុំជាមួយនឹងកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ។ ថ្ងៃនេះ ពូបានមកជួបជុំកម្មករ/ការិនីរបស់យើងនៅឯខេត្តកំពង់ស្ពឺ។ វិលជុំជួបកម្មករ/ការិនី ពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យការងារ/ឧស្សាហកម្ម ពូនៅជំពាក់ខេត្តកំពង់ស្ពឺច្រើន។…