ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចុះ MoU ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូ សម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប លើកិច្ចគាំពារបរិស្ថាន
FN ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប (ASEIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការ លើនាវានុវត្តន៍អេកូសម្រាប់ ការកសាងសមត្ថភាព និងលើកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មដែលបញ្ចេញកាបូនទាន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ ដោយមានការចូលរួមពី លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក Sejong Kim អនុប្រធាន (Vice-President) មជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិដ៏ធំធេង ចំពោះការអភិវឌ្ឍប្រកបដោយចរីភាព ការអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុ។ លោក ទិន ពន្លក បានបន្ដថា ជាក់ស្ដែង ការប្ដេជ្ញាចិត្តនេះរួមមាន ការកាត់បន្ថយការបញ្ចេញ ឧស្ម័ននៅត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតមូលដ្ឋាន ១៦% ក្នុងវិស័យថាមពល មកនៅត្រឹមចំនួន៧% នៅក្នុងវិស័យថាមពល…