ក្រុមការងារយុវជន CPP និងបងប្អូនប្រជាពលខ្មែរ រស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ផ្តល់អំណោយដល់ចាស់ជរាគ្មានទីពឹង៦គ្រួសារ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
FN ៖ ក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ដោយមានការផ្តួចផ្តើមពីលោកឧកញ៉ា ឡាក់ រ៉ាវុធ ដែលជាប្រធាន និងលោក ណារី សារ៉ា ជាអនុប្រធានរួមទាំងលោក ផុន ប៊ុនថេល អនុប្រធាន លោក ម៉ៅ សុណារិទ្ធ ព្រមទាំងសមាជិកសមាជិការពីប្រទេសអូស្ដ្រាលី បាននាំយកនូវអំណោយសប្បុរសធម៌ពីគ្រួសារខ្មែរ នៅរស់ទីក្រុងម៉ែលប៊ន បានជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងចំនួន ៦គ្រួសារ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ការចុះទៅផ្តល់អំណោយនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក កាន វឌ្ឍនា តំណាងឲ្យក្រុមការងារ បានឲ្យដឹងថា អំណោយសប្បុរសធម៌ខាងលើ គឺទទួលបានពីការចូលរួមពីក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីកម្មវិធីមូលនិធិសុប្បុរសធម៍កាលពីថ្ងៃ០៩ ខែកញ្ញាកន្លងទៅ។ លោកបានបន្តថា បេសកកម្មមនុស្សមួយនេះ នឹងមានជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរដោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…