សេចក្តីដកស្រង់ប្រសាសន៍សង្កថា ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹងកូវីដ-១៩ (Zoom)
ឯកឧត្តម លោកជំទាវ ដែលបានចូលរួម(ការថ្លែងសារពិសេសនិងប្រជុំ) តាមរយៈ ZOOM នៅព្រឹកនេះ ថ្ងៃនេះ យើងប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹង កូវីដ-១៩ តាមរយៈប្រព័ន្ធ ZOOM ដែលអនុញ្ញាតឲ្យយើងធ្វើការប្រជុំពីចម្ងាយ។ ម្យ៉ាងទៀត ខ្ញុំក៏សុំយកការបញ្ជាក់ថា ដោយសារខ្ញុំកំពុងតែជាប់ចត្តាឡីស័ក ថ្ងៃស្អែកទើបធ្វើតេស្តចុងក្រោយ និងថ្ងៃ ០៣ (កក្កដា) ក៏មានណាត់ទទួលភ្ញៀវបរទេសរួចស្រេចទៅហើយ ។ ខ្ញុំគួរតែរង់ចាំ បន្ទាប់ពីការបញ្ចប់នៃចត្តាឡីស័ក ក៏ប៉ុន្តែយើងមិនអាចនឹងបញ្ចប់ត្រឹមនេះបាននោះទេ បើសិនជាយើងនៅរង់ចាំ យើងអាចយឺតពេល។ ថ្ងៃនេះ ក្នុងគណៈកម្មការរបស់យើង (មាន)អវត្តមាន សម្ដេចក្រឡាហោម ស ខេង (ដែល)ត្រូវទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្ទេរអភិបាលខេត្តកំពង់ឆ្នាំង។ ដូច្នេះ អវត្តមាននៅក្នុងគណៈកម្មការរបស់យើងគឺមានចំនួនពីររូប។ “អ្នកគិតពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងប្រសើរជាង” ការប្រជុំថ្ងៃនេះ ម្ខាងគឺវាយតម្លៃសភាពការណ៍ដែលយើងបានធ្វើកន្លងទៅ តែម្ខាងទៀតគឺដាក់ចេញនូវយុទ្ធសាស្ត្រ ឬក៏គោលការណ៍ (ដែល)យើងនឹងត្រូវអនុវត្តទៅខាងមុខទៀត។ ខ្ញុំគួរតែនិយាយបន្ថែមថា ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមអារាមដ៏អាក្រក់នៅខាងក្រៅ ថាខ្ញុំបានស្លាប់តាំងពីថ្ងៃទី ២៣ (មិថុនា) ម៉ោង ៤ ល្ងាចឯណោះ ក្នុងពេលដែលខ្ញុំជាប់ចត្តាឡីស័ក។ ហើយបើទោះបីនៅថ្ងៃ…