ការដកស្រង់សង្កថា ក្នុងពិធី ប្រគល់ពានរង្វាន់ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ស្វាគមន៍វត្តមានរបស់បេក្ខជន ដែលជាប់ជាជ័យលាភី និងអ្នកគាំទ្រទាំងឡាយ ដែលបានមកជួបជុំគ្នាថ្ងៃនេះ។ ការកំណត់ពីសារប្រយោជន៍កម្មវិធី “យុវជនគំរូកម្ពុជា” ខ្ញុំមានភ័ព្វវាសនា ដែលបានមកជួបជាមួយនឹងក្មួយៗ ជាជ័យលាភីនៅក្នុងពានរង្វាន់យុវជនគំរូ ដូចដែលលោក ដួង តារា បានលើកក្នុងរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងគំនិតផ្តួចផ្តើម និងការរៀបចំនូវការប្រកួតប្រជែងនេះ។ ខ្ញុំមិនចង់កំណត់មួយថា តើវាមានសារៈសំខាន់យ៉ាងណានោះទេ? ខ្ញុំចង់ទុកឱកាសដល់អ្នកចូលប្រកួតប្រជែង អ្នកចូលផ្តល់មតិ កំណត់ថាតើសារៈសំខាន់នៃការបង្កើតឡើងនូវកម្មវិធីប្រកួតប្រជែងនេះ វាមានអ្វីខ្លះ? មានប្រតិសកម្មទៅលើអ្វីខ្លះ? ខ្ញុំចង់ផ្តល់ឱកាសសម្រាប់អ្នកចូលរួម … គោលដៅរបស់យើងបានដាក់ ចង់ឲ្យយុវជន ចៀសផុតពីគ្រឿងញៀន កសាងអំពើល្អ … ក៏ប៉ុន្តែ យើងត្រូវទុកឱកាសបន្ថែមថា ទោះបីអ្នកទាំងនោះចូលរួមប្រកួតប្រជែង ឬចូលរួមផ្តល់មតិ ក៏អាចនឹងគិតថាជាកម្មវិធីដែលមានសារៈប្រយោជន៍បន្ថែមទៀតលើផ្នែកនេះៗ។ វាមានឥទ្ធិពលប្រតិសកម្ម លើផ្នែកផ្សេងបន្ថែមទៀត ដើម្បីយើង(អាច)ចងក្រង ថ្ងៃក្រោយបង្កើតទៅជាកម្មវិធីអីផ្សេងៗទៀត។ ខ្ញុំក៏អាចយកឱកាសនេះ ដើម្បីបញ្ជាក់ថា បញ្ហាធំជាងគេរបស់យើង គឺចង់បានធនធានមនុស្សនៅក្នុងប្រទេសរបស់យើង។ (ពិនិត្យ)ទិដ្ឋភាពទាំងឡាយ យើងឃើញអញ្ចេះ ក្នុងចំណោមអ្នកលេងហ្វេសប៊ុក ១០០ ឬ ១០០០ អាចមាន ១…