សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស
អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារការងារថ្ងៃត្រង់ពិសេសជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាងអនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាងក្រុមប្រឹក្សាធុរកិច្ចមកពីប្រទេស ៥ រួមទាំងកម្ពុជាផងដែរ។ ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និងដៃគូវិនិយោគដទៃទៀតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ៕