ឯកឧត្ដម ហ៊ុន ម៉ាណែត៖ តើលោកមានភាពក្លាហាននិងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនបានធ្វើដែរឬទេ?
សូមផ្ញើសំណួរមួយទៀតជូនទៅលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ជាមួយក្មេង កាលពីឆ្នាំ២០១៩ ក្រោយពីខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់ដើម្បីឱ្យគាត់ការពារអំណះអំណាងរបស់គាត់ដែលបានលើកឡើងមកវាយប្រហារ ក្នុងគោលបំណងមាក់ងាយដល់សញ្ញាបត្ររបស់ខ្ញុំ ដែលបានទទួលពីសាលានាយទាហានសហរដ្ឋអាមេរិក (West Point)។ ពេលនោះលោក សម រង្ស៊ី ធ្វើការឆ្លើយតបជាបន្ទាន់ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។ ប៉ុន្តែចំពោះការបបួលភ្នាល់ម្ដងទៀតនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែធ្វើការវាយប្រហារមួលបង្កាច់លើសញ្ញាបត្ររបស់ខ្ញុំជាថ្មីទៀត គឺអស់រយៈពេលពីរថ្ងៃហើយដែលលោក សម រង្ស៊ី មិនបានចេញសារឆ្លើយតបដូចលើកមុនទេ។ ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថាលោក សម រង្ស៊ីមិនហ៊ានចេញមកភ្នាល់ជាមួយខ្ញុំដើម្បីការពារអំណះអំណាងរបស់គាត់ទេ ព្រោះគាត់ដឹងថាគាត់និយាយគ្មានមូលដ្ឋានច្បាស់លាស់។ បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង។ បើតាមស្ដាប់កិច្ចសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ធ្នូ ២០២១ កន្លងទៅនេះគឺលោក សម រង្ស៊ី បានបញ្ជាក់ច្បាស់ថា លោកមានយុវជនជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជ្រើសរើសធ្វើជាបេក្ខជនបន្តវេនរបស់បក្សប្រឆាំងបាន។ ហេតុដូច្នេះការដែលបក្សប្រឆាំងមិនទាន់ជ្រើសរើសបេក្ខភាពអ្នកបន្តវេនមកដល់ពេលនេះ ប្រហែលមកពីការខ្វះឆន្ទៈនយោបាយរបស់លោក…