សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមមួយថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងលើសការរំពឹងទុក។ ការបង្ហាញជំនឿចិត្តដ៏រឹងមាំរបស់ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមពិសាអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ នៅក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងក្លា។ សម្តេចបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការការពារវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប ដែលនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប។ សម្តេចជឿជាក់ថា កំណើនសេដ្ឋកិច្ចវៀតណាម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ផ្លែផ្កាដល់ប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ តាមរយៈលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្ នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពី បានតភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ ក្រោយទំនាក់ទំនងថ្មីនេះ មេដឹកនាំប្រទេសទាំងពីរបានខិតខំរក្សាសន្តិភាព…