សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប Comment របស់ជនជាតិវៀតណាម៖ «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម»
អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែសីហានេះ បង្ហោះសារឆ្លើយតបភ្លាមៗ ទៅនឹង Comment របស់បុរសជនជាតិវៀតណាមម្នាក់ ដោយសម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហា ដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំឲ្យរំខានដល់ខ្ញុំតទៅទៀត»។ ខាងក្រោមនេះសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសារជនជាតិវៀតណាម លោក Nguyen Van Tai នៅលើ Facebook: ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។ ដោយសារតែខ្ញុំមិនមែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាការប្រសើរហើយ ប្រសិនបើលោកយល់ថា សមុទ្រចិនភាគខាងត្បូង មិនគួរត្រូវបានទាក់ទាញកម្ពុជា និងឡាវឲ្យចូលពាក់ព័ន្ធដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាម យ៉ាងណានោះគឺជាសិទ្ឋិសម្រេច របស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាម ឬផ្លូវសន្តិភាពគឺជាសិទ្ឋិរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការសន្យារបស់លោក ដែលថាមិនពាក់ព័ន្ឋឡាវ…