២០ឧសភា ជាថ្ងៃបើកទំព័រដំបូង ក្នុងការឃោសនា រកសំឡេងឆ្នោត
DAP ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) កំណត់ឲ្យគណបក្សនយោបាយទាំង១២ ដែលបានដាក់បេក្ខភាពរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើការឃោសនារកសំឡេងឆ្នោត ហើយក៏ជាថ្ងៃដំបូង ដែលមានការហែក្បួន។ ក្នុងរយៈពេល១៤ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតនេះ គឺគ.ជ.បបានអនុញ្ញាតឲ្យហែក្បួនតែ២ថ្ងៃប៉ុណ្ណោះ ថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់។ មុនមួយថ្ងៃនៃការហែក្បួននេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាងគណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យឃោសនា នៅតាមផ្លូវសំខាន់ៗ ក្នុងរាជធានី។ ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពលើវិថីសំខាន់ ដែលមានការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន។ ក្នុងថ្ងៃជាមួយគ្នានេះដែរ គ.ជ.ប ក៏បានប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ហើយក៏បានចេញសេចក្ដីណែនាំ ដល់បក្សទាំង១២ អំពីការឃោសនាបោះឆ្នោតដែរ។ ក្នុងនោះ ការហែរក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជនឈរឆ្មោះបោះឆ្នោត។ សម្រាប់គណបក្សនយោបាយវិញ…