ជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិតខ្ពស់មួយទៀត និងជួយដល់កម្ពុជាក្នុងការថែរក្សាសុខសន្តិភាព
FN ៖ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។ ក្នុងឱកាសនោះ លោក លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ លោកនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញនាខែមករា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោកនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ…