អ្នកនាំពាក្យ គ.ជ.ប៖ មុនថ្ងៃបោះឆ្នោត១ថ្ងៃ គ.ជ.ប មិនអនុញ្ញតឲ្យអង្គភាពសារព័ត៌មានផ្សព្វផ្សាយពាក់ព័ន្ធការឃោសនា ឲ្យគណបក្សណាមួយឡើយ
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មុនថ្ងៃបោះឆ្នោត១ថ្ងៃ ពោលក្នុងពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ដែលកំណត់ទុកជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ។ លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្សាសាលានាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សម្រាប់អ្នកសារព័ត៌មានស្ដីពី៖ ១៖ ការផ្សព្វផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត, ២៖ ការផ្សព្វផ្សាយ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត, ៣៖ ការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។ លោក ពុទ្ធា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការឃោសនាពីកម្មវិធីនយោបាយ…