ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ភ្ជាប់ក្រុងតាខ្មៅ ដល់ព្រំដែនវៀតណាម
FN៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។ តែដោយសារផ្លូវនេះ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និងបម្រើការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាមផងនោះ នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចងចាំយ៉ាងច្បាស់ពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល។…