CDC: ចិនជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា, ៥ឆ្នាំចុងក្រោយចិនបោះទុនវិនិយោគនៅកម្ពុជា ៥.៣ពាន់លានដុល្លារ ខណៈត្រីមាសទី១ឆ្នាំនេះ បោះទុនជាង៤០០លានដុល្លារ!
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។ តួលេខការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅកម្ពុជានេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC អំពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលរៀបចំឡើងនៅ សណ្ឋាគារសូហ្វី-តែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ខាង អ៊ី (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០រូប។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម»។ CDC បានគត់សម្គាល់ទៀតថា…