សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឲ្យមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចស្វាគមន៍ឲ្យមានការហោះត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី។ សម្តេចតេជោ ចាត់ទុកការហោះហើរត្រង់នេះ ជាជ្រុងមួយនៃការពង្រីកវិសាលភាពទំនាក់ទំនងប្រទេសទាំងពីរ។ ការស្វាគមន៍ចំពោះការហោះហើរត្រង់នេះ បានធ្វើឡើងក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យលោក Sudiman Haseng ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសមនៅ ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានប្តេជ្ញាខិតខំប្រតឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចថ្មីទៀត តាមរយៈការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ជាពិ សេសឈរលើមូលដ្ឋាននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា តាមរយៈនេះលោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ជាការពិតណាស់ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី មានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះគម្បីណាពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នាក្នុងន័យឆ្លុះបញ្ចាំងនូវទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងន័យនេះសម្តេចបានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យមើល…