ប្រសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

FN ៖ នៅរសៀលថ្ងៃសៅរ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។ អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់នាំបក្សនយោបាយមកពីបណ្តាប្រទេសនានា ពេលជួបសម្តេចសុទ្ធតែលើកសរសើរ ពីការបញ្ចប់សង្គ្រាម និងកសាងសុខសន្តិភាពនៅកម្ពុជា ព្រមទាំងស្នើចែករំលែកពិសោធន៍នៃការបញ្ចប់សង្គ្រាម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានព្រះធម៌ ជាចំណែកនៃអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ឱ្យទទួលបានជោគជ័យ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចធម៌របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពខ្មែរក្រហមជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Min Aung…