សេចក្តីដកស្រង់ ប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី ៧ ជុំទី ២
ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ (ជុំទី ២) នៅក្នុងខេត្តកោះកុង។ អម្បាញ់មិញនេះ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកជំទាវអភិបាលខេត្ត ជាមួយនឹងសុន្ទរកថារបស់លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលោកពិភពលោក និងសុន្ទរកថារបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បុណ្យសមុទ្ររបស់យើងដែលមកដល់ពេលនេះគឺជា ឆ្នាំទី ៧ ហើយក៏ជាជុំទី ២ សម្រាប់ខេត្តកោះកុង បានក្លាយទៅជាយន្តការមួយដែលចាត់ទុកថាជាយន្តការ វាជាពិធីបុណ្យ ក៏ប៉ុន្តែវាបានក្លាយជាយន្តការជាក់លាក់។ យន្តការជាក់លាក់ ៥ ចំណុច នៃបុណ្យសមុទ្រ ហោចណាស់ក៏មានការងារមួយចំនួន ដែលខ្ញុំសូមធ្វើការកត់សម្គាល់ (ដូចតទៅ)៖ ទី១៖ ជាយន្តការត្រួតពិនិត្យជាប្រចាំឆ្នាំ សម្រាប់បណ្តាខេត្តដែលមានឆ្នេរសមុទ្រនៅក្នុងក្របខណ្ឌ នៃឆ្នេរសមុទ្រដែលស្អាតបំផុត ដែលជាតារារះនៅទិសនិរតី ជាពិសេស (បើយើង)ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃបណ្តាខេត្តដែលជាម្ចាស់ផ្ទះសម្រាប់បុណ្យសមុទ្រនេះតែម្តង។ គឺជាការរំលឹកដាស់តឿនដល់អ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺថ្នាក់មូលដ្ឋាន…