រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ «បង្កើតមូលនិធិបរិស្ថាន និងសង្គម» ដើម្បីស្តារ និងគាំពារបរិស្ថាន
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើត «មូលនិធិបរិស្ថាន និងសង្គម» ក្នុងគោលបំណង ដើម្បីស្តារបរិស្ថានឡើងវិញ គាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិ ឲ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ យូរអង្វែងរបស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា៕