រដ្ឋមន្ត្រី អ៉ិត សំហេង៖ គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានសហគ្រាសក្នុងប្រព័ន្ធជាង១ម៉ឺន និងសហគ្រាសក្រៅប្រព័ន្ធជាង៥៦ម៉ឺន, ផ្តល់ការងារជិត៤លាននាក់
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឆ្នាំ២០១៨ ដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ទើបជំរុញឲ្យសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជាង ១២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ១.៤លាននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង ៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២.៤លាននាក់។ ការថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន…